តារាសំដែងហូលីវូដវ័យ​ ៤៩ ឆ្នាំ Johnny Depp កំពុងនឹងគ្រោងថតរឿងចំនួនពីរដែលមានចំណងជើងថា   Transcendence នឹង  Black Mass ។រឿងទី ១ Transcendence អាចនឹងចាប់ផ្តើមថតនៅក្នុងកំឡុងខែ មេសា ខាងមុខនេះបើយោងតាមប្រភពព័ត៌មានរបស់ហូលីវូដ។ Johnny Depp នឹងសំដែងជាអ្នកវិទ្យា-សាស្ត្រដែលបានបញ្ចូលខួរក្បាលទៅកាន់កំពូលកុំព្យូរទ័ររបស់គាត់ដែលមានឈ្មោះថា Jack Paglen តែទោះជាយ៉ាងណាវាគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណោះ យើងនឹងដឹងពីសាច់រឿងពិតឆាប់ៗនេះ។

/រឿងទី ២ Black Mass  Johnny Depp នឹងសំដែងជា Withey Bulger ដឹកនាំសំដែងដោយ Barry Levinson។ រឿងនេះនិពន្ធនឹងដឹកនាំតាមសៀវភៅ Black Mass: The True Story The Unholy Alliance Between FBI and the Irish Mob ។ចំណែករឿង The Lone Ranger ដែលចូលរួមសំដែងដោយអ្នក​ Armie Hammer នឹងដាក់បញ្ចាំងនៅថ្ងៃទី ៣ កក្កដា ឆ្នាំ២០១៣​ ខាងមុខនេះ៕ 

ដោយ ៖ លីលីប្រភព ៖ cnn