បន្ទាប់ពី Sunye បានប្រកាសថានាងមានផ្ទៃពោះមកពាក្យចចាមអារ៉ាមមួយចំនួនបានកើតឡើងថានាងនឹងចាកចេញពីក្រុម Wonder Girls ។
ផលិតកម្ម JYP បានចេញមុខច្រានចោលរាល់ពាក្យចចាមអារ៉ាមទាំងអស់តាមសារព័តមានNewsen ថាវាមិនមែនជាការពិតទេ ។ Sunye នឹងនៅតែជាសមាជិករបស់ក្រុម Wonder Girlsហើយនៅតែបន្តសកម្មភាពជាមួយក្រុម គ្រាន់តែពេលនេះនាងឈប់សំរាកមួយរយះសិនសំរាប់ជីវិផ្ទាល់ខ្លួននាង ។ រាល់ពាក្យចចាមអារ៉ាមដែលនិយាយថាក្រុម Wonder Girlds នឹងត្រូវរំលាយចោលនោះសុទ្ធតែជាពាក្យមិនពិត អ្នកទាំងនោះមិនគួរណាយករឿងដែល Sunye មានផ្ទៃពោះមកបង្កើតជាពាក្យចចាអារ៉ាមសោះ គួរតែអបអរសាទរនាងទើបត្រូវ ។គួរបញ្ជាក់ផងដែរ Sunye ពេលនេះកំពុងស្នាក់នៅប្រទេស កាណាដាជាមួយស្វាមីរបស់នាងនិងបងប្អូនសាច់ថ្លៃរបស់នាង ៕
ដោយ ៖ លីលីប្រភព ៖