ផលិតករភាពយន្ដរបស់ស្ថានីយ៍ទូរទស្ស TV Drama អ្នកនាង ណង អារុណរូហ្សា បាននិយាយថា ខ្សែភាពយន្ដរឿង “ព្រហ្មលិខិត” នឹងចាប់ផ្ដើមសម្ពោធថត នៅខែឧសភា ឆ្នាំ ២០២០ ខាងមុខនេះ។

/

អ្នកនាង បានបង្ហើបឱ្យដឹងថា តារាប្រុសលោក Pope Thanawat និងតារាស្រី កញ្ញា បេឡា រ៉ានី នឹងសម្ដែងជាតួឯក ។ ចំណែកឯតារាល្បីៗ ដែលចូលរួមសម្ដែងផ្សេងទៀត គឺមានដូចជា Punjan Prama, Prang Kannarun, Susi Susira, Noon Ramida, God Jirayu, Ya Janya, និងតារាលេចធ្លោជាច្រើននាក់ទៀត ។

/

អ្នកនាង ណង អារុណរូហ្សា បានបន្ថែមថា តួដែលសម្ដែងដោយ Louis Scott នឹងមិនបញ្ចេញ នៅរដូវកាលទីពីរនោះទេ ។ តើប្រិយមិត្ដ កំពុងតែរង់ចាំទស្សនាខ្សែភាពយន្ដរឿង “ព្រហ្មលិខិត” ដែលសម្ដែងជាតួឯក ដោយលោក Pope  និងកញ្ញា Bella មែនទេ?

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate