/

តារាចម្រៀងដែលមានគំនិតច្នៃប្រឌិតខ្ពស់ ជាមួយនឹងការផាត់មុខ ការលេងខ្លួនប្លែកៗ និងមានក្បាច់រាំឡូយ គឺកញ្ញា ទេព បូព្រឹក្ស កំពុងតែទទួលបានការគាំទ្រពីរប្រិយមិត្ត។ បើនិយាយពីការតែងខ្លួនវិញមិនឲ្យចាញ់តារាបរទេសឡើយ នាងតែងតែមានអ្វីដែល ថ្មី ប្លែកៗជាច្រើនសំរាប់ហ្វេន។

/

កញ្ញា ទេព បូព្រឹក្ស ជាតារាចម្រៀងម្នាក់ដែលមានការរិះគន់ រាល់សកម្មភាព ដែលនាងបានបង្ហាញ ទាំង ការស្លៀកពាក់ ទាំងបទចម្រៀង បើទោះបីនាងមានការរិះគន់ ពីហ្វេនៗមួយចំនួនក្ដី ក៏នាងនៅតែខំរកអ្វី ដែលថ្មីៗ សម្រាប់បង្ហាញថានេះ គឺជានាង និងធ្វើអ្វីប្លែកៗសំរាប់ហ្វេនដែលចូលចិត្តស្រលាញ់នាង។

/

 ដោយឡែក ថ្មីៗនេះ ទេព បូព្រឹក្ស បានបង្ហាញនូវក្បាច់រាំយ៉ាងសាហាវ ធ្វើឲ្យហ្វេនៗជាច្រើនបានស្រែក និងបង្ហាញ ពីការសប្បាយ រីករាយទៅតាម​ បទចម្រៀងនិងក្បាច់រាំ៕

/