ទេសភាព​ដ៏​ស្រស់​ស្អាត​នៃ​ទឹកជ្រោះ​ តាតៃ​ទាក់ទាញ​ភ្ញៀវទេសចរ​មកពី​ជុំវិញ​ ពិភពលោក​។ការអភិរក្ស​ធម្មជាតិ និង​សត្វព្រៃ​នៃ​ទឹកជ្រោះ​តា​តៃ កោះកុង​ធ្វើអោយ​វា​ក្លាយជា​កន្លែង​ដ៏​ទាក់ទាញ ​ដែល​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ ញឹកញាប់​បំផុត​មួយ​ក្នុង​ខេត្ត​កោះកុង​។ ភ្ញៀវទេសចរ​ចូលចិត្ត​ទស្សនា  ​ទេសភាព​ទឹក​ធ្លាក់ និង ​ព្រៃឈើ​ខៀវស្រងាត់​នៃ​តំបន់​ជុំវិញ​នោះ​។ អ្នក​ប្រហែល ជា​នឹង​ឃើញ​សត្វព្រៃ និង​ រុក្ខ​ជាតិ ​មួយចំនួន​ នៅពេល​អ្នកបើកបរ​ទៅកាន់​ទឹកជ្រោះ​តា​តៃ ខេត្ត​កោះកុង​។ ធម្មជាតិ​បៃតង​អម​សងខាង​ផ្លូវ​ទៅ​កាន់​ទឹកជ្រោះ​តាតៃ​កាន់តែ​ធ្វើអោយការធ្វើ​ដំណើររីក​រាយ​ឡើង​។​

​អ្នកនឹង​មកកាន់​ទឹកជ្រោះ​តាតៃ​ចម្ងាយ​ ប្រហែល ៥០​គីឡូម៉ែត្រ​ ពី​ទី​រួម​ខេត្ត​។ ការធ្វើដំណើរ​ត្រូវ​ចំណាយ​ពេល​ប្រហែល​សែសិប​ប្រាំ​នាទី​ពី​ទី​រួម​ខេត្ត ព្រោះ​វា​មាន​ទីតាំង​នៅក្នុង​ឃុំ​ត្រពាំង​រូងនៃ​ស្រុក​កោះកុង​។ រុក្ខជាតិ​និង​សត្វព្រៃ​នៃ​តំបន់​ជិតៗ​នោះ​ធ្វើអោយ​ទឹកជ្រោះ​នេះ​ក្លាយជា​ កន្លែងដែល​គេ​ចូលចិត្ត​ទស្សនា​មួយ​ក្នុងស្រុក​ទាំងមូល​៕

សូមទស្សនា រូបភាប ខាងក្រោម

/

/

 

ដោយ៖ វណ្ណៈប្រភព៖ tourismcambodia