កាលពីថ្មីៗនេះផលិតកម្ម ​​Sony Pictures បានចេញនូវខ្សែភាពយន្តថ្មីមួយរឿង The Grudge ដែលបានធ្វើអោយប្រិយមិត្តដែលចូលចិត្តទស្សនាខ្សែភាពយន្តបែបរន្ធត់មានការពេញចិត្តជាខ្លាំង។ ជាមួយនឹងការចាក់បញ្ចាំងនៅរោងភាពយន្តថ្ងៃដំបូង ខ្សែភាពយន្ត The Grudge បានក្លាយជាខ្សែភាពយន្តបែបរន្ធត់របស់ Sony Pictures ដែលបានរកចូលនូលបានច្រើនជាងគេក្នុងប្រទេសកម្ពុជា ដោយបានផ្ដួលនូវរឿង IP Man 4: The Finale និង Jumanji: The Next Level សម្រាប់ថ្ងៃចាក់បញ្ចាំងនោះផងដែរ។

/

គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្ត The Grudge គឺនៅតែស្ថិតនៅក្នុងចក្រវាឡរបស់ Ju-On ដែលបានកើតឡើងនៅទីក្រុង Tokyo ប៉ុន្ដែអ្នកដឹកនាំរឿងលោក Nicolas បានពាំនាំនូវសាច់រឿងដែលប្លែកនឹងរន្ធត់ជាងខ្សែភាពយន្តមុនៗមកជូនទស្សនិកជនទស្សនា។ ជាមួយនឹងតារាមស្ដែងដ៏មានទេពកោសល្យជាច្រើនជាពិសេសអ្នកស្រី Lin Shaye ដែលទស្សនិកជនធ្លាប់បានស្គាល់នៅក្នុងរឿង Insidious។

/

The Grudge នឹងកើតឡើងនៅ Cross River បន្ទាប់ពីបណ្ដាសារដ៏ឃៅឃុំមួយនេះត្រូវបានគេនាំយកមកជាមួយពីទីក្រុង Tokyo។ អ្វើដែលធ្វើអោយទស្សនិកជនជាច្រើនអញ្ញើញទៅទស្សនាខ្សែភាពយន្ត The Grudge គឺវាជាខ្សែភាពយន្ត ​The Grudge ទីមួយដែលហាមមីនអោយអ្នកអាយុក្រោម ១៨ឆ្នាំ ស្រ្តីមានផ្ទៃពោះ និងអ្នកមានជំងឺខ្សោយបេះដូងចូលទស្សនា។ ដូចនេះ ចង់ដឹងថាតើ The Grudge រន្ធត់ និងព្រឺព្រួចកំរិតណានោះ កុំភ្លេចទស្សនាទាំងអស់គ្នានូវរឿង The Grudge ក្នុងរោងភាពយន្តថ្ងៃនេះ។

 

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

/

/