BORACAY គឺជាតំបន់ទេសចរណ៍ធម្មជាតិ  ដ៏ស្រស់ត្រកាល  សម្បូរទៅដោយបរិយាកាសដ៏ស្រស់បំព្រង ដែលគេបានដាក់ឈ្មោះឱ្យថា ជាកូនកោះឋានសួគ៌ មានទីតាំងស្ថិតនៅប្រទេសហ្វីលីពីន។

កោះ BORACAY នេះ គ្របដណ្តប់នៅលើផ្ទៃទំហំត្រឹមតែ ១០គីឡូម៉ែត្រការ៉េប៉ុណ្ណោះ ប៉ុន្តែ អ្វីដែលមិនគួរឱ្យជឿនោះ កោះនេះ គឺពោរពេញដោយទេសភាពធម្មជាតិ  ដ៏ស្រស់ត្រកាល ជាពិសេស ឆ្នេរខ្សាច់ ដ៏សក្បោះ និង ទឹកសមុទ្រ ដ៏ថ្លាឈ្វេង។

ភ្ញៀវទេសចរជាតិ និង អន្តរជាតិ   ជាច្រើនចូលចិត្តទៅកំសាន្ត  នៅតំបន់នេះ  រីករាយជាមួយនឹង ការហែលទឹក ដើរលើខ្សាច់ ជិះទូក បណ្តែតក្បូន និង ដេកហាលថ្ងៃ៕

សូមទស្សនា រូបភាព ខាងក្រោម

/

/

/

/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ justonewayticket