ជា លាងឈែ កំពុងតែមានប្រជាប្រិយភាពខ្លាំង ព្រោះលោកទើបតែបញ្ចប់ការថតមិនបានប៉ុន្មានផងក៏ស្រាប់តែទទួលបានតំណែងជាតួឯកជាបន្តបន្ទាប់។ ជាពិសេស លោកក៏ត្រូវ បានម្ចាស់ស្ពតផលិតផលធំៗ អញ្ជើញលោកឱ្យធ្វើជាអ្នកតំណាង ក្នុងការផ្សព្វផ្សាយថែមទៀតផង។   ចំណែកឯរឿងភាគ និងរឿងដុំវិញ គឺលោកសុទ្ធតែទទូលបានតំណែងជាតួឯក។

/

ដោយឡែកនាថ្មីៗនេះ ជា លាង​ឈែ បាន​​ក្ដាប់​តំណែង​តួឯក​រឿង​ថ្មី ក្នុង​ភាពយន្ត​សម្រាប់​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥  ក្រោម​ចំណង​ជើង​ថា បុប្ផា​ស្រុក​ស្រែ​ ជាមូយនឹង​​តួឯក​ស្រីមានឈ្មោះថា ជា ស្រី​រ័ត្ន ។​

/

ខ្សែ​ភាពយន្ត​ផលិត​ដោយ​ទូរទស្សន៍​លេខ ៥ នេះ ទើប​បើក​កម្មវិធី​ក្រុង​ពាលី​ត្រៀម​នឹង​ចេញ​ថត​ក្នុង​ពេល​ឆាប់​ៗ​នេះ ។​ ភាពយន្ត​ខាង​លើនេះ គឺ​ជា​ភាពយន្ត​ទី​២០ របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥ ។

ជា​ លាងឈែ បាននិយាយថា លោក​ នឹងខិតខំសម្តែងឲ្យបានល្អមិនធ្វើឲ្យអ្នកគាំទ្រ និងហ្វេនៗរបស់លោកខកបំណងឡើយ ។  តោះ……រង់ចាំទស្សនា និងគាំទ្រស្នាដៃភាពយន្តខ្មែរទាំងអស់គ្នា!!!

/

/

/

/

/

/

 

អត្ថបទ៖ ចំរើន