តើមានអ្វីកើតឡើងនៅទីនេះ? Justin ត្រូវបានគេប្រទះឃើញនៅទីក្រុងប៉ារីសថ្ងៃទី30​ ខែកញ្ញា ជាមួយនឹង Kendall Jenner នៅភោជនីយដ្ឋាន Ferdi ហើយយើងភ្ញាក់ផ្អើលជាខ្លាំងពីព្រោះ Selena គ្មានវត្តមាន នៅទីនោះទេហើយ នាងគឺជា​រនាំងដែល Selena មិនអាច​ជៀស​ផុត។/width=400

Justin បានជិះ រថយន្ត​ Rolls Royce ទៅទទួល នាង​ Kendall ពីសណ្ឋាគារ​ the George V ហើយបាន នាំនាងទៅញ៉ាំអាហារពេលល្ងាចនៅភោជនីយដ្ឋាន Ferdiយ៉ាងផ្អែមល្ហែមតែពីរនាក់។ ហេតុការណ៍ នោះធ្វើឲចោទជាសំនួរថា តើហេតុអ្វីបានជាមិត្ត ស្រីរបស់Justin គឺ​ Selena Gomez មិននៅទីនោះ? ទើបតែកាលពីព្រឹកមិញនេះ Justin​ត្រូវបានប្រទះឃើញ កំពុងញ៉ាំ អាហារពេលព្រឹក ជាមួយ Selena ចុះរឿងនេះ វាយ៉ាងមិញទៅវិញដែរ? Justin Bieber និង Kendall Jenner ទៅញ៉ាំអាហារ ពេលល្ងាច ជាមួយគ្នាពីក្រោយខ្នង Selena? រីឯ Selena មានអារម្មណ៍យ៉ាងណា នៅពេលដែលJustin ធ្វើបែបនេះ?

 

 

ប្រែសំរួលដោយ៖  វិចិត្រប្រភព៖  hollywoodlife