សម្រាប់ប្រិយមិត្តដែលចូលចិត្តទស្សនានូវខ្សែភាពយន្តបែបវេទមន្តដូចជា Harry Potter ឬ The Lords of the Ring ជាដើមនោះ លោកអ្នកប្រាកដមានភាពត្រេកអរចំពោះការមកដល់នូវខ្សែភាពយន្តបែបវេទមន្តថ្មីរឿង Abigail៖ និងអាណាចក្រវេទមន្ត ដែលនឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនាចុងខែសីហានេះហើយ!

/

Abigail៖ និងអាណាចក្រវេទមន្ត ជាខ្សែភាពយន្តមួយដែលនិយាយពីការតស៊ូរស្វែងរកនូវឪពុករបស់ Abigail ដែលនាងបែរជាប្រទៈជួបនូវអ្វីដែលនាងនឹងស្មានមិនដល់។ ឪពុករបស់ Abigail បានបាត់ខ្លួនទៅជាច្រើនឆ្នាំ ស្របពេលដែលទីក្រុងដែលនាងបានរស់នៅត្រូវបានប្រកាសជំងឺអាសន្នរោគ។ ដោយព្យាយាមស្វែងរកនូវដានដែលឪពុកនាងបន្សល់ទុកអោយ Abigail បានសម្រេចចិត្តធ្វើដំណើរចាកចេញពីទីក្រុងរបស់ខ្លួន ដែលវាបានធ្វើអោយនាងភ្ញាក់ផ្អើងពីវេទមន្តដែលមាននៅក្នុងខ្លួនរបស់នាង ទាំងដែលនាងមិនដឹងអ្វីសោះឡើយ! ស្របពេលដែល Abigail កំពុងតែដោះស្រាយនឹងវេទមន្តដ៏អស្ចារ្យដែលមាននៅក្នុងខ្លួនរបស់នាង  ជីវិតរបស់ក៏ស្ថិតនៅក្នុងគ្រោះថ្នាក់ ពីបុគ្គលដែលប៉ងចង់បានអ្វីដែលនាងមានផងដែរ។

/

ជាមួយនឹងវេទមន្តដ៏អស្ចារ្យក្នុងខ្សែភាពយន្ត Abigail៖ និងអាណាចក្រវេទមន្ត ទស្សនិកជននឹងបានទស្សនានូវទិដ្ឋភាពថ្មីៗពីការបញ្ចេញវេទមន្តផ្សេងៗគ្នាពីតួអង្គនីមួយៗ ដែលនឹងធ្វើអោយអ្នកទស្សនាទាំងអស់ចំហរមាត់ដោយការភ្ញាក់ផ្អើល។ ចង់ដឹងថាខ្សែភាពយន្ត Abigail៖ និងអាណាចក្រវេទមន្ត អស្ចារ្យកំរិតណានោះ កុំខកខានក្នុងការទស្សនាខ្សែភាពយន្តនេះនៅរោងភាពយន្តចាប់ពីថ្ងៃទី៣០ ខែសីហានេះតទៅ។

 

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

/

/

/