/ជូតរាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ រាល់កិច្ចការរកទទួលទានមិនកាក់កបសោះ មានតែបញ្ហាឥតដាច់សម្រាប់អ្នកទើបបើករបរអាជិវកម្មថ្ងីថ្មោងថ្ងៃនេះសឹងតែខាតដើមទាំងស្រុង។ ការធ្វើដំណើរទៅណាមកណាជួបតែរឿងក្ដៅក្រហាយមកក្បែខ្លួនមិនមានសេរីសួរស្ដីសោះ។ស្នេហាថ្ងៃនេះក្ដៅដូចភ្នំភ្លើងមានបញ្ហាទាស់គ្នាមិនចេះចប់មិនចេះហើយ តែស្នេហានេះគួរណាតមសម្ដីប្រសិនបើមិនចង់អោយមានរឿង។ឆ្លូវរាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ រាល់កិច្ចការរកទទួលទានថ្ងៃនេះលោកអ្នកជួបតែបញ្ហាតូចៗជាច្រើនមិនចេះចប់មិនចេះហើយ ទោះបីជាវាតូចតាចក៏ជាបញ្ហាចោទផងដែរ អ្នកធ្វើការងារក្នុងការិយាល័យថ្ងៃនេះលោកអ្នកធ្វើអ្វីៗមិនប្រកបសោះឡើយធ្វើអ្វីក៏ខុស ធ្វើអ្វីក៏ខុស។ ដំណើរផ្លូវជិតផ្លូវឆ្ងាយមិនមានអ្វីជាបញ្ហាធំដុំនោះទេ តែកុំចេញទៅណាមកណាជាមួយមនុស្សមិនស្គាល់មុខ។ ស្នេហាថ្ងៃនេះបញ្ហារកាំរកូសអូសបន្លាយ មានតែការយល់គ្នាទៅវិញទោមកទេដែលជាដំណោះស្រាយដ៏ល្អនោះ។ខាលរាសីថ្ងៃនេះល្អបង្គួរ។ កិច្ចការរកទទួលទានមិនមានអ្វីប្លែកគួរអោយកត់សម្គាល់នោះទេ តែលោកអ្នកគួរណាប្រយ័ត្នពាក្យសម្ដី និងខិតខំធ្វើការអោយមែនទែនព្រោះអាចជាថ្នាលឆ្ពោះទៅរកជ័យ។ធ្វើដំណើទៅណាមកណាសូមប្រយ័ត្នប្រយែងព្រោះអាចមានគ្រោះថ្នាក់ជាយថាហេតុ។ ស្នេហាថ្ងៃនេះពុំមានអ្វីប្លែកនោះទេ គួរណាចេះប្រើសម្ដីលួងលោមកុំអោយគេថាយើងប្រងើយកន្តោយ។ថោះរាសីថ្ងៃនេះស្រុតចុះយ៉ាងខ្ឡាំង។ កិច្ចការរបសអស់លោកថ្ងៃនេះមិនសមប្រកបសោះជួបតែបញ្ហាឥតដាច់ ឯការរកទទួលទានវិញរឹតតែទោមុខមិនចង់រួច ដូចនេះហើយមានតែការខំប្រឹងប្រែងទេដែលអាចធ្វើអោយអស់លោកឡើងបានមួយកំរិត។ ធ្វើដំណើទៅណាមកណាអាចមានបញ្ហាសូមប្រយ័ត្នប្រុយែង។ ស្នេហាថ្ងៃនេះគួរណាស្ងៀមជាងស្រដីព្រោះបើខាងស្រីដូចជាមិនសូវស្រួល។រោងរាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ រាល់កិច្ចការរកទទួលទានរបស់អស់លោកអ្នកថ្ងៃនេះដូចជាមិនសូវដំណើរការបានល្អសោះចេះតែមានបញ្ហាមិនដាច់ ចូលធ្វើការចេញពីធ្វើការជួបតែរឿងស្មុគស្មាញត្រូវអ្នកមុខអ្នកការស្ដីបន្ទោស។ ធ្វើដំណើរទៅណាមកណាទោះមិនមានគ្រោះថ្នាក់ក៏នៅមានអារម្មណ៍មិនល្អដូចនេះហើយចេញទៅណាមកណាចូរប្រមូលអារម្មណ៍អោយនឹងនរចៀសវាងមានបញ្ហា។ ស្នេហាលោកអ្នកថ្ងៃនេះមិនល្អសោះ ចេះតែមានបញ្ហាទាស់ចិត្តទាស់សម្ដីទាស់កាយវិការតែរឿងស្នេហាមានតែការអត់អោនអោយគ្នាទេទើបអាចនាំអោយមានសុភំមង្គលបាន។ម្សាញ់រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ រាល់កិច្ចការរបររកទទួលទានមិនកាក់កបសោះ ធ្វើការជួបតែបញ្ហាលំបាកដោះស្រាយមិនចេញ។ ធ្វើដំណើរទៅណាមកណាអាចមានបញ្ហាជៀសមិនរួចសូមមេត្តាតមការធ្វើដំណើរទៅផ្លូវឆ្ងាយតែឯង។ ស្នេហាថ្ងៃនេះមិនមាត់មិនកមិនមានបញ្ហាអ្វីចោទនោះទេ។មមីរាសីថ្ងៃនេះល្អបង្គួរ។ រាល់កិច្ចការរកទទួលទានមានភ្ញៀវចូលជាប្រចាំ មិនមានអ្វីគួរអោយកត់សម្គាល់នោះទេ សម្រាប់អស់លោកអ្នកធ្វើការងារការិយាល័យអាចមានការងារធ្វើច្រើនបន្តិចតែសូមដោះស្រាយតាមសម្រួល។ ធ្វើដំណើរទៅណាមកណាប្រកតីមិនមានអ្វិប្លែកនោះទេ។ស្នេហាថ្ងៃនធម្មតាផ្អែមដូចល្មុតទុំ។មមែរាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការរបររកទទួលទានមានភ្ញៀវចូលឥតដាច់ បើជាអ្នកធ្វើការងារការិយាល័យថ្ងៃនេះអាចមានលាភធំដល់ឡើងដំណៃង។ ធ្វើដំណើរទៅណាមកណាជួបតែសុខនិងសប្បាយមិនមានបញ្ហាអ្វីអាក្រក់មកបៀតបៀនអស់លោកអ្នកនោះទេ។ស្នេហាធម្មតាមិនមានបញ្ហាអ្វីចោទជាសំខាន់នោះទេមានតែផ្អែមល្ហែមដូចទឹកឃ្មុំខែចែត្រ។វករាសីថ្ងៃនេះល្អបង្គួរ។ ការងាប្រកបរកទទួលទានមានបញ្ហាបន្តិចបន្តួចតែកុំច្រលោតខ្លាចរឿងតូចក្លាយជារៀងធំ។ ការធ្វើដំណើរគួរណាកុំធ្វើដំណើរផ្លូវឆ្ងាយព្រោះអាចមានបញ្ហាមើលមិនឃើញ។ស្នេហាធម្មតាមិនមានអ្វីប្លែកនោះទេ។រការាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររកទទួលទានប្រកបជោកជ័យសមប្រកបលុយកាក់ហូរចូល។ ធ្វើដំណើរទៅណាមកណាមានគេនាំលាភសុវត្តិភាពគ្រប់ទិស។ ស្នេហាធម្មតាមិនមានអ្វីមិនល្អគួរអោយកត់សម្គាល់នោះទេមានតែផ្អែមល្ហែមមិនដាច់។ចររាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការរកទទួលទានទទួលបានផលជាអតិបរមាមិនត្រឹមតែប៉ុណ្ណោះសម្រាប់អ្នកដែលគិតចង់បើកអាជីវកម្មថ្មីថ្ងៃនេះជាថ្ងៃមង្គលគួរណាសង្វាតព្រោះចំថ្ងៃល្អ។ ធ្វើដំណើរទៅណាមកណាជួបតែក្ដីសុខសប្បាយ។ ស្នេហាផ្អែមល្ហែមល្អូកល្អើនជាងសព្វមួយដង។កុររាសីថ្ងៃនេះល្អបង្កួរ។ រាល់កិច្ចការងាររកទទួលទានមានភ្ញៀវចូលជាប្រចាំ ថ្ងៃនេះមើលទៅអាចមានបញ្ហាបន្តិចបន្តួចតែមិនចោទជាធំណាស់ណានោះទេ។ ធ្វើដំណើរទៅណាមកណាប្រយ័ត្នប្រយែងជាពិសេសតាមផ្លូវឆ្ងាយអាចមានបញ្ហាបន្តិចបន្តួច។ ទំនាក់ទំនងស្នេហាគ្មានភាពក្រហល់ក្រហាយនោះទេ។