គេថាខានឃើញ Rihanna និង Chris Brown យូរណាស់ដែរហើយ ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមុននេះគេទាំង ២ នាក់បានធ្វើអោយមានការភ្ញាក់ផ្អើលជាខ្លាំង ដោយមនុស្សម្នាបានឃើញអតីតគូស្នេហ៍មួយគូនេះបណ្ដើរគ្នាចូលទៅក្លឹបរាត្រី Griffin នៅទីក្រុង New York។/ធម្មតាតារាល្បីៗបែបនេះនរណាក៏ស្គាល់ដែរជាពិសេសគឺរាល់ពេលចេញទៅណាមកណាហើយវាក៏ប្រហែលជាមិនប្លែកដែរ ដែលគេទាំង ២ ដើរជាមួយគ្នាព្រោះនៅក្នុងកម្មវិធី Opera Winfrey នាង Rihanna បានសារភាពហើយថានៅតែស្រលាញ់សង្សារចាស់ ប៉ុន្តែអ្វីដែលប្លែកនោះគឺថាមានមនុស្សបានឃើញ Rihanna និង Chris Brown ចូលទៅក្នុងបន្ទប់ទឹកមួយ ២ នាក់ហើយបានបិទទ្វារចាក់សោរជិតទៀតផង មិនដឹងជាទៅធ្វើអ្វីនោះទេ។/សាក្សីអ្នកឃើញផ្ទាល់បានអោយដឹងថា គេទាំង ២ នាក់នោះចូលទៅក្នុងបន្ទប់ទឹកនោះយូរគួសមហើយបន្តិចក្រោយមកគេឃើញ Chris Brown ដើរចេញពីបន្ទប់ទឹកនោះមកមុន ហើយក្រោយមកក៏ឃើញនាង Rihanna ដើរចេញតាមក្រោយជាមួយសក់សំពោង។ មិនត្រឹមតែប៉ុណ្ណោះនោះទេគេក៏សង្កេតឃើញតារាទាំង ២ រូបនេះបានសាសងគ្នាលើ Twitter ទៀតផង៕

/

ដោយ៖ ម៉ូកាប្រភពពី៖ K14