​អង្គរវត្ត​ មានន័យថា ​ប្រាសាទ​ក្រុង​ ជា​ប្រាសាទ​បែប​ប​ហិណ្ឌូ​និយម ​​កសាង​ដោយ​ព្រះបាទ​សូរ្យ​វរ្ម័នទី​២ នៅ​ដើម​សតវត្សរ៍​ទី​១២  ជា​ប្រាសាទ​  ដែល​បាន​ថែរក្សា​យ៉ាង​ល្អ​ឥតខ្ចោះ និង ជា​ប្រាសាទ​តែមួយគត់ ​ដែល​ជា​មជ្ឈមណ្ឌល​នៃសាសនា​យ៉ាង​សំខាន់​តាំងពី ​ មូលដ្ឋាន​ដំបូង​ គឺ​ហិណ្ឌូ​ ឧទ្ទិស​ថ្វាយ​ព្រះ​វិស្ណុ    ក្រោយ​មក​ថ្វាយ​ពុទ្ធសាសនិក   ដែលមានទីតាំងស្ថិតនៅទឹកដី ខេត្តសៀមរាប។

ប្រាសាទអង្គរវត្ត  បច្ចប្បន្នបានក្លាយជាតំបន់ទេសចរណ៍បុរាណវត្ថុមួយដ៏មានតំលៃ និង ល្បីល្បាញទូទាំងសកលលោក ដែលបានដាក់បញ្ចូលជាសម្បតិ្តបេតិកភ័ណ្ឌពិភពលោកជាប់ជាចំណាត់ថ្នាក់ លេខ ៧ លើពិភពលោក   ដោយសារតែស្នាដៃ   ដ៏ល្អប្រណិត   របស់ខ្មែរ បានបង្កើតជាប្រាង្គប្រាសាទ   ដ៏អច្ឆរិយនេះឡើង  ជាមួយនឹងការជ្រើសរើសទីតាំងភូមិសាស្រ្ត ដ៏ប៉ិនប្រសព្វ បានធ្វើឱ្យទីក្រុងសម័យដើម  ដែលធ្លាប់ជាអាណាចក្រខ្មែរ  ដ៏រុងរឿងបំផុត  ប្រែក្លាយខ្លួន ជាតំបន់ទេសចរណ៍ ដ៏មហិមានៅលើពិភពលោកទំាងមូល៕

សូមទស្សនា រូបភាព ខាងក្រោម!!!

/

/

/

/

/

width=500

/

/

ដោយ៖ វណ្ណៈ