Diana Pang ធ្លាប់ដណ្ដើមបានតំណែងជាបវរកញ្ញាឯកចិន នៅអាមេរិក។ នាងធ្លាប់ត្រូវបានគេចាប់អារម្មណ៍ច្រើន ដោយសារតែសម្រស់ និងភាពទាក់ទាញរបស់នាង។

Diana Pang (彭丹) គឺជាអ្នករបាំ និងអ្នកសំដែងជនជាតិចិនហុងកុង។ នាងកើតនៅថ្ងៃទី ១០តុលា ឆ្នាំ ១៩៧២ នៅ Changsha, Hunan ។

width=428

Diana Pang ធ្លាប់ជាសមាជិករបស់ក្រុម Beijing Ballet Troupe រយៈពេល ៣ឆ្នាំ(១៩៩០)។ នាងបានមកនៅសហរដ្ឋអាមេរិក កាលពីឆ្នាំ ១៩៩០ ហើយនាងក៏បានចូលរៀនផ្នែករបាំបាឡេ នៅឯមហាវិទ្យាល័យ Dance Faculty of Juilliard School​ នៅក្នុងទីក្រុង New York​។ ក្រោយមក នាងដណ្ដើមបានតំណែងបវរកញ្ញាឯកចិន ប្រចាំនៅអាមេរិក។

/

បន្ទាប់មក នាងបានត្រឡប់មកកាន់ប្រទេសចិនដីគោក និងបានចូលរួមសំដែងក្នុងខ្សែភាពយន្ដរឿង Chinese Chocolate (១៩៩៤) រួចក៏មកកាន់ហុងកុង ជាកន្លែងដែលនាងធ្លាប់បានសំដែងក្នុងភាពយន្ដក្ដៅសាច់ជាច្រើនរឿង ប៉ុន្ដែនាងមិនធ្លាប់បានសំដែងឈុតឆាក អាក្រាតកាយទាំងស្រុងនោះទេ។

/

ខ្សែភាពយន្ដដែល Diana Pang (彭丹) ធ្លាប់បានចូលរួមសំដែង មានដូចជា The Saint of the Gamblers ,​ Hong Kong Spice Gals , Loving Girl និង Hong Kong Show Girls ។ល។

ប៉ុន្មានឆ្នាំចុងក្រោយនេះ Diana Pang (彭丹) បានចូលរួមសំដែងជាបន្ដបន្ទាប់ ប៉ុន្ដែ ឈ្មោះរបស់នាងហាក់ដូចមិនត្រូវបានគេស្គាល់ច្រើនដូចមុន៕

 

ដោយ ៖ សូរីយ៉ាប្រភព ៖ NS