អាហ្វ្រិក៖ តាមសេចក្ដីរាយការណ៍​ របស់ CNN បានអោយដឹងថា គំនូរជីវចលមួយដែលមានចំណងជើងថា Zamberzia ត្រូវបានគេដាក់បញ្ចាំងក្នុងប្រទេសអាហ្វ្រិក ត្រួវបានទទួលការគាំទ្រជាច្រើន ពីសំណាក់ប្រិយមិត្ដ។ នេះបើតាមសេចក្ដីរាយការណ៍ កាលពីចុងសប្ដាហ៍មុននេះ។width=455

លោក​​ Cape Town អ្នកផលិតគំនូរជីវចលនេះ បាននិយាយថា បក្សី Kai ជាតួរអង្គសំខាន់ក្នុងរឿងនេះ ពោលគឺ Kai មានភាពឆ្លាតបំផុត ក្នុងដំណើរផ្សងព្រេង ជាពិសេស ការជួយមិត្ដភ័ក្ររបស់គេ​ ពេលមានទុក្ខលំបាក។width=455

លោក Cape បាននិយាយថា​ ខ្សែភាពយន្ដគំនូរជីវចល Zamerzia ត្រូវបានទទួលការគាំទ្រពីប្រិយមិត្ដជាច្រើនពាន់នាក់ ជាពិសេសគឺក្មេងៗតែម្ដង។ Zamerzia ត្រួវបានគេចាក់ផ្សាយលើកទី ៣៣ នៅរោងភាពយន្ដ Durban International Film កាលពីថ្ងៃទី ២៩ កក្កដា នេះនៅឯប្រទេសអាហ្វ្រិកខាងត្រូង។

width=455width=455លោក​ Cape បានបន្ដថា ដោយសារមានការគាំទ្រ ដ៏ច្រើនលើសលប់បែបនេះ លោកមានការសប្បាយចិត្ដយ៉ាងខ្លំាង។ ដូច្នេះ​ លោកនឹងខិតខំប្រឹងប្រែង កែច្នៃខ្សែភាពយន្ដក្រោយៗអោយកាន់តែល្អថែមទៀត៕

 

ដោយ៖ សារិនប្រភព៖ cnn