អ្នកតំណាងរបស់ Britney Spears គឺ Jeff Raymond បានបង្ហើបឱ្យដឹងនៅលើទំព័រទស្សនាវដ្ដី People ថា ៖ Britney Spears និង Jason Trawick បានសម្រេចចិត្តបែកផ្លូវគ្នា បន្ទាប់ពីបានភ្ជាប់ពាក្យ បានមួយឆ្នាំ។ ពួកគេបានសម្រេចចិត្តប្រកបដោយការលំបាក ប៉ុន្ដែ ពួគគេក៏នៅតែរក្សាចំណងមិត្តភាពជាមួយគ្នាដដែល។width=348Britney Spears និង Jason Trawick បានទទួលស្គាល់ព័ត៌មានខាងលើនេះ ជាមួយនឹងទំព័រ ទស្សនាវដ្ដី People ។ Britney Spears ថ្លែងថា ៖ Jason និងខ្ញុំបានសម្រេចបោះបង់អាពាហ៍ពិពាហ៍របស់យើង។ ខ្ញុំនឹងនៅតែគោរពគាត់ និងរក្សាចំណងមិត្តភាពជាមួយគាត់។   ចំណែក  Jason វិញថ្លែងថា  ៖ នៅពេលវគ្គមួយក្នុងជីវិត ត្រូវបានបិទ នឹងមានវគ្គថ្មីត្រូវបើក។ ខ្ញុំពិតជាស្រឡាញ់ម្ដាយកូនពួកគេ ហើយយើងនៅតែជាមិត្តនឹងគ្នា។width=311Britney Spears ដែលជាអតីតគណកម្មការនៃកម្មវិធី  X Factor និង   Jason Trawick  បានចាប់ផ្ដើមស្រឡាញ់គ្នាតាំងពីឆ្នាំ ២០០៩ ពួកគេបានភ្ជាប់ពាក្យជាមួយគ្នានៅក្នុងថ្ងៃខួបកំណើតលើកទី ៤០របស់ Jason កាលពីខែធ្នូ ឆ្នាំ ២០១១។
ដោយ ៖ សីហាប្រភព ៖ k14