កាលពីថ្ងៃទី ៥ ខែមករា ២០១៣ តារា KPOP ជាច្រើន បានរកឃើញថា ក្រុមហ៊ុន Naver បានប្រើ ប្រាស់ឈ្មោះ របស់ពួកគេ ដើម្បី ទាក់ទាញ និងជំនួយ ដល់ការ ស្វែងរក ផលិតផលរបស់ ក្រុមហ៊ុន ដោយមិន បានសុំការ អនុញ្ញាតិ ពីពួកគេ ។

SNSD,ការប្រើប្រាស់ ឈ្មោះនិង រូបថតរបស់ តារាទាំងនោះ មានដូចជា Bae Yong Joon និង SNSD ជា​ដើម ត្រូវបាន គេប្រើប្រាស់ រូបថតរបស់ ពួកគេ ដើម្បីជំនួយ ក្នុងការស្វែងរក ឈ្មោះ​ ផលិតផល​សំលៀក​បំពាក់ របស់ខ្លួន ។ គេបានរក ឃើញថា តំលៃខូចខាត របស់តារា ទាំងនោះ មានតំលៃ ប្រមាណ ១ ពាន់លាន វ៉ុន ដែលគិតជា ដុល្លារប្រមាណ ១ លានដុល្លារ ។ តារាៗ ដែលត្រូវបាន គេប្រើប្រាស់ រូប និងឈ្មោះ ទាំងនោះ មានដូចជា NSD, TVXQ, Bae Yong Joon, Kim Nam Gil, Lee Dong Gun, miss A, 2PM, Wonder Girls នឹងតារាផ្សេងៗ ទៀតជាច្រើន ដែលមកពី ផលិតកម្មធំ ដូចជា JYP YG SM ។

SNSD,យ៉ាងណាក្តី ការិយាល័យ តុលាការនៅ Seongnam បានប្រកាសថា វាអាច មានទោស គឹទាល់តែ គេបាន យករូបរបស់ តារាៗ ទៅប្រើប្រាស់ ក្នុងន័យមិនល្អ ។ តុលាការ មិនបានរក ឃើញទោស ណាមួយ ដែលអាចចោទ ប្រកាន់ ក្រុមហ៊ុន Naver បានឡើយ ព្រោះវា គ្រាន់តែ ជាជំនួយក្នុងការ ស្វែងរក ក្រុមហ៊ុន មិនបាន ប្រើឈ្មោះ ទាំងនោះដោយ ត្រង់នោះឡើយ ៕

SNSD,

ប្រែសម្រួល ៖ លីលីប្រភព ៖ k14