កាលពីសប្តាហ៏មុន ក្រុមហ៊ុន Cory Allen Contemporary Art  បាននិយាយថា៖ រូបអាក្រាត របស់ Jennifer Lawrence  និងKate Upton នឹងត្រូវដាក់បង្ហាញក្នុងពិពណ៌សិល្បៈ ឆាប់ៗនេះ ប៉ុន្តែ ពិតជាគួរឲសោកស្តាយណាស់ សំរាប់អ្នកស្រលាញ់វិស័យសិល្បៈទាំងអស់គ្នា ដែលមិនបានឃើញ រូបអាក្រាតរបស់ Jennifer Lawrence និង Kate Upton នៅក្នុងពិពណ៌សិល្បៈ នោះ ដោយសារតែ មានការកែប្រែបន្តិចបន្តួច។ /width=500/ សំរាប់ការតាំងពិពណ៌សិល្បៈ ក្នុងរដ្ឋ Florida នាពេលឆាប់ៗនេះ លោក XVALA បានសំរេចចិត្ត នឹងមិនដាក់បញ្ចូលរូបអាក្រាត របស់ Jennifer Lawrence និងKate Upton ដែលត្រូវបាន ពួកhacker លួចបានកាលពីសប្តាហ៏មុន តាមរយៈទូរស័ព្ទដៃរបស់តារាទាំងនោះ។ XVALA គិតថាវាគឺជាគំនិត ត្រឹមត្រូវ ក្នុងការ រក្សារូបទាំងនោះ ឲនៅទ្រង់ទ្រាយដើមដដែល។ // តើមានមូលហេតុអ្វី ដែលធ្វើឲ លោក​ XVALA កែប្រែចិត្តដូច្នោះ? គាត់បាននិយាយ នៅក្នុងសេចក្តី ថ្លែងការណ៏ឲ E! News ថា៖ ឥលូវនេះ រូបទាំងនោះ មិនមែនជារូបដែលត្រូវបាន hack ទៀតទេ ប៉ុន្តែវាត្រូវបានប្រកាសនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ថាជាការលួចទ្រព្យសម្បត្តិផ្ទាល់ខ្លួនទៅវិញ។​ ប៉ុន្មានថ្ងៃ មុននេះ XVALA បានប្រកាសថា៖ គាត់នឹងដាក់បង្ហាញរូបទាំងនោះក្នុងពិពណ៌សិល្បៈ  ថ្វីបើមានការរិះគន់ ពីសំណាក់សាធារណៈជនក៏ដោយ ពីព្រោះតែគាត់ចង់ពណ៌នា រូបនោះជាសិល្បៈពិតៗ។ ផ្ទុយទៅវិញ គឺ គាត់ ចង់រកចំណូលតាមរយៈរូបទាំងនោះសោះ។width=500

 

 

ប្រែសំរួលដោយ៖  ចិត្រាប្រភព៖  thehollywoodgossip