តារាកំប្លែងប្រចាំបុស្ត៍ទូរទស្សន៍កូរ៉េ Jung Jun Ha បានប្រកាសក្នុងកម្មវិធី Infinity Challenge ថាគេនិងប្រពន្ធរបស់គេកំពុងតែសម្លឹងមើលថ្ងៃដែលនឹងត្រូវបន្ថែមសមាជិកគ្រួសារខណៈដែលប្ដីប្រពន្ធគូនេះរស់នៅតែ ២ នាក់ក្រោយអាពាហ៍ពិពាហ៍មកច្រើនឆ្នាំមកហើយ។
ក្នុងន័យនេះគឺ Jun Ha ចង់បញ្ជាក់យ៉ាងច្បាស់ថាគេនឹងប្រពន្ធរបស់គេកំពុងតែមានគំរោងក្នុងការយកកូនជាលើកដំបូង ហើយក្នុងកម្មវិធីនោះដែរលោក Yoo Jae Suk ដែលជាតារាកំប្លែងល្បីមួយរូបដែរនោះបានចូលរួមអបអរសាទរដោយបាននិយាយថា Jung Jun ពេលនេះជិតក្លាយជាប៉ាៗគេដែរហើយ ហើយក៏ជាប៉ាៗទី ៤ ក្នុងកម្មវិធី Infinity Challenge ផងដែរ។
ហើយបន្ទាប់ពីកម្មវិធីបានចង់សព្វគ្រប់ទៅ Jung Jun ក៏បានធ្វើការប្រកាសក្នុងទំព័រ Twitter របស់ខ្លួនផងដែរ ដែលគេបានទទួលការគាំទ្រ និងអបអរពីសំណាក់ប្រិយមិត្តជាច្រើន ហើយគេក៏បានប្រាប់ផងដែរថា ការពិតទៅគេរំពឹងថាបានកូនស្រីប៉ុន្តែចៃដន្យអីបានកូនប្រុសទៅវិញ តែយ៉ាងណាក៏ល្អដែរព្រោះគេរំពឹងថានឹងបង្រៀនកូនរបស់គេលេងបាល់បោះ៕
ដោយ៖ ម៉ូកាប្រភពពី៖ Soompi