កាលពីថ្ងៃទី ២៨ កក្កដានេះក្រុម 2NE1 បានធ្វើការប្រគុំតន្រ្តីមួយដោយមានការសម្ដែងបទចម្រៀងដែលចូលរួមពីសំណាក់ប្រិយមិត្តស្មាក់ចិត្តផងដែរ។/តែអ្វីដែលប្លែកនោះគឺគេឃើញ San Dara Park បានថើបថ្ពាល់ប្រិយមិត្តបុរសម្នាក់នោះក្នុងពេលបញ្ចប់ការសម្ដែងទៀតផង។ ការប្រគុំតន្រ្តី New Evolution World Tour របស់ 2NE1 ដែលបានធ្វើឡើងនៅ Seoul Olympic Park Gynmastics Stadium កាលពីថ្ងៃទី ២៨ នេះគឺជាការបើកឆាកនៃការប្រគុំតន្រ្តីបែប World Tour នេះទាំងមូល។តែក្នុងការចេញសម្ដែងនេះគេឃើញ San Dara បានសម្ដែងមួយបទជាលក្ខណៈទោលហើយនាងបានប្រកាសថានាងចង់នាំប្រិយមិត្តម្នាក់ពីកន្លែងអង្គុយមកចូលរួមសម្ដែងបទចម្រៀងជាមួយនាងនៅលើឆាក។ បុរសៗគ្រប់គ្នាគ្រាន់តែឮបែបនេះភ្លាមស្រាប់តែគ្រប់គ្នានាំគ្នា បក់ដៃដើម្បីជាសញ្ញាសុំអោយ San Dara នាងជ្រើសរើស។ចុងក្រោយនាងបានជ្រើសរើសបុរសម្នាក់ពាក់អាវ.ស ដើម្បីមកសម្ដែងជាមួយនាង។ San Daraបានសម្ដែងបទចម្រៀងទោលរបស់នាងដែលបានចេញផ្សាយកាលពីឆ្នាំ ២០០៩ មានចំណងជើងថា Kiss ដែលនាងបានសម្ដែងជាមួយនឹងភាព Sexy របស់នាង នឹងចុងក្រោយនាងបានថើបបុរសម្នាក់នោះ ដែលនាំអោយមានបុរសៗជាច្រើននាំគ្នាស្រែកហ៊ោរ ហាក់ដូចជាច្រណែនណាស់។ក្រុម 2NE1 នឹងចេញទៅសម្ដែងនៅអាមេរិកនាថ្ងៃទី ១៧ សីហាដែលពួកគេនឹងទៅសម្ដែងនៅ NewJersey និង California បន្ទាប់មកពួកគេនឹងចេញទៅជប៉ុននៅថ្ងៃទី ១ កញ្ញា ដោយចេញទៅសម្ដែងនៅ Osaka, Nagoya និង Yokohama៕

ដោយ៖ ម៉ូកាប្រភពពី៖​ allkpop