រឿងរ៉ាវក្នុងភាពយន្ត Siam Square  នេះបាននាំខ្ញុំឱ្យទៅដល់ Siam ម្តងទៀត រំលឹកការចងចាំ និងស្វែងរករឿងរ៉ាវថ្មីៗ ដែលបានផ្លាស់ប្តូរទៅ។ វាដូចជា ការបើកសៀវភៅកម្រងអនុស្សាវរីយ៍ចាស់ៗ មកអានម្តងមួយសន្លឹកៗ ។ ទំព័រខ្លះអានទៅធ្វើឱ្យញញឹមផងអស់សំណើចផង ហើយទំព័រខ្លះ អានរួចគិតមួយសន្ទុះថា មានរឿងបែបនេះដែរឬ? ហើយអ្នកណាជាអ្នកសរសេរ? ទំព័រខ្លះអានរួច ទឹកភ្នែកស្រក់ដោយមិនដឹងខ្លួន រីឯទំព័រខ្លះទៀត ពោរពេញដោយ អារម្មណ៍ប្លែកៗ រួមនឹងបរិយាកាសកណ្តាលរាត្រីរបស់ Siam Square ដែលស្ងប់ស្ងាត់ អាថ៌កំបាំង ធ្វើឱ្យព្រឺសំបុរ ទាំងដែលវានៅក្បែរខ្លួនតែចម្លែកត្រង់ យើងមិនដែលដឹងសោះ។

/

រឿងរ៉ាវរបស់ Siam​ Square ក្មេងជំទង់ 10នាក់ នឹងនាំអ្នកឱ្យស្គាល់ Siam Square ពីរឿងគ្រប់គ្នាមិនធ្លាប់ដឹងពីមុន.ប៉ុន្មានថ្ងៃមុន ពេលមេយ និង ជុបឡេក ជាមិត្តជិតស្និទ្ធិ អង្គុយនិយាយរឿង អាថ៌កំបាំងរបស់ Siam នៅសាលាគួរពិសេស Secret Key ភ្លើងស្រាប់តែដាច់ ហើយមិនមែនដាច់តែក្នុងសាលាទេ គឺដាច់ទាំង Siam តែម្តង។ ពេលដាច់ភ្លើងភ្លាម រឿងវិញ្ញាណក្មេងស្រីនៅ Siam ត្រូវគេរំលឹកម្តងទៀត ព្រោះឱ្យតែដាច់ភ្លើង មនុស្សម្នាក់ត្រូវតែស្លាប់… រឿងនោះក៏រលាយបាត់ទៅក្នុងខ្យល់បន្តិចម្តងៗ

/

មេយ ជុបឡេក និងក្រុមមិត្តភក្តិ បានជួបនឹងរឿងចម្លែកៗម្នាក់មួយរឿង ឬពីររឿង ទៅតាមរឿងចម្លែកទាំងនោះ។ ពួកគេគ្មានជម្រើសច្រើនទេ ក្រៅពីធ្វើជាមិនខ្វល់រឿងអត់ប្រយោជន៍ ហើយប្រឹងរៀនត្រៀមប្រលងចូលមហាវិទ្យាល័យ ឬ ជម្រើសមួយទៀត គឺប្រឈមនឹងការពិតគួរឱ្យខ្លាច រួចរកដំណោះស្រាយ ទោះជាមិនអាចធ្វើឱ្យដូចដើម ទាំងមិត្តភាពដែលពួកគេគិតថា នឹងគង់វង្សយូរអង្វែងផងនោះដែរ។

មកស្រាយចម្ងល់ទាំងអស់គ្នាជាមួយខ្សែភាពយន្តដ៏រន្ធត់និងអាថ៌កំបាំងនៅក្នុងខ្សែភាយន្តរឿង “ខ្មោចស្រីចាំអគារ ឬ Siam Square” ដែលកំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា:www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

/

/

/

ប្រភព ​៖ Westec Media Limited